យោងតាមគណនីហ្វេសប៊ុករបស់ ឧកញ៉ា ហ៊ុន ជា បានបង្ហោះថា៖”ថ្ងៃសុក្រ ១៤ កើត ខែកត្តិក ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ ថ្ងៃនេះខ្ញុំបាទ នឹងក្រុមការងា នឹង បងប្អូនដែលស្រលាញ់គោរពវត្ថុស័ក្កិសិទ្ធ រួមទាំង
ព្រះអង្គចៅអធិការ វត្តទឹកជុំ ឬ វត្តអង្គជុំ បានរៀបចំពីធីពុទ្ធាពិសេក សុំសេចក្ដីសុខចំរើន ដល់បងប្អូនទាំងអស់គ្នា ជាពិសេសសុំអោយប្រជាជនខ្មែរជួបតែរឿងល្អ និងសុខចំរើន។ ក្នុងនោះខ្ញុំបាទក៏បានប្រគេននៅរថយន្ដមួយគ្រឿងដល់ព្រះចៅអធិការវត្តទុកសំរាប់ប្រើប្រាស់ និងប្រើជាប្រយោជន៍សំរាប់ព្រះអង្គផ្ទាល់ផងដែរ។សូមជូនបុណ្យដល់បងប្អូនរួមជាតិ 🇰🇭 ទាំងអស់គ្នា បាទ ដោយក្ដីគោរពស្រលាញ់ ហ៊ុន ជា”៕