មុននេះបន្តិចបានមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីមាននារីម្នាក់បានទទួលមរណភាពទាំងក្មេងវ័យទៅចោលកូនចោលប្តីនិងក្រុមគ្រួសារហើយការទទួលមរណភាពនេះធ្វើឲ្យក្រុមគ្រួសាររបស់នារីម្នាក់នេះមានការឈឺចាប់និងក្តីអាឡោះអាល័យខ្លាំងជាទីបំផុត។ ជាក់ស្តែងនេះបើយោងទៅតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា មុន្នី នាថ បានធ្វើការបង្ហោះសារបែបនេះថា ៖«សង្ខាមិនទៀង ជីវិតមានទុក្ខ ទុក្ខខ្លះដែលអ្នកផ្សេងមិនដែលដឹង ទាំងក្នុងចិត្តគ្រាំគ្រារួចនោះ វានឹងរលា យ ទៅតាមសង្ខា
ដែលចុងក្រោយសល់តែការចងចាំ ភាពឯកា ដល់បងប្រុស , រឹងមុំាឡេីងណាបង គាត់ចង់អោយបងមេីលថែកូនអោយល្អជំនួសគាត់ បងស្រីទៅបានសុខហេីយ ទាំងដែលបងខំប្រឹងរស់ដេីម្បីជីវិតបង ទាំងដែលបងខំពរពោះ នឹងផ្តល់កំណេីតកូន អោយគាត់បានរស់នៅជំនួសបង បងនៅក្មេង តែបងបានបំពេញភារកិច្ច ជាប្រពន្ធល្អ ជាម្តាយដ៏ល្អ រួចហេីយ សូមអោយបងទៅអោយបានសុខណា Soknath Darasina ណែនទ្រូងណាស់ខ្ញុំ » ។ សូមជម្រាបផងដែរថា នារីម្នាក់នេះបានទទួលមរណភាពដោយសារតែ
« បញ្ហាបេះដូង » ។ ក្រោយឃើញបែបនេះរួចបានធ្វើឲ្យមហាជនជាច្រើននៅលើបណ្តាញសង្គមហ្វេសប៊ុកបានសម្តែងក្តីអាណិតអាសូរជាពន់ពេកទៅដល់ក្រុមគ្រួសារនៃ ស ព ជាពិសេសនោះគឺអាណិតទៅដល់បុរសជាប្តីយ៉ាងខ្លាំងដែលត្រូវបាត់បង់ប្រពន្ធជាទីស្រឡាញ់ត្រឹមតែមួយពព្រិចភ្នែកបែបនេះ៕ ( សូមចូលរួមរំលែកទុក្ខទៅដល់ក្រុមគ្រួសារនៃ ស ព ផង )