គួររំលឹកបន្តិចថា មានស្ត្រីជាជនជាតិចិនម្នាក់បានដើរអូសវ៉ាលិសយំឡាំប៉ាពេញផ្លូវក្រោយចោរបានឆក់កាបូបរបស់នាង ដែលបានបង្កឱ្យមានការភ្ញាក់ផ្អើលជាខ្លាំង រហូតមហាជនជាច្រើនបាននាំគ្នាស៊ែរតៗគ្នារហូតដល់ល្បី។ តែយ៉ាងណាស្រាប់តែមានគណនីហ្វេសបុក មួយបានទម្លា យប្រាប់នៅប្រវត្តិរបស់ស្ត្រីចិនខាងលើ ដោយលើកឡើងថា: មកមើលជីវិតស៊ីវីល័យរបស់គាត់កាលនៅប្រទេសចិនវិញ នៅចាំនារីម្នាក់នេះបានទេដែលមួយរយៈមុនយំឡាំប៉ាដោយសារតែមានចោរឆក់កាបូប និង ទូរស័ព្ទដៃរបស់គាត់ទៅបាត់ ពេលនេះគាត់មិនទាន់បានត្រឡប់ទៅប្រទេសចិនវិញទេល្ងាចមិញនាងខ្ញុំជិះឆ្លងកាត់ស្ថានទូតចិនបានឃើញគាត់រករត់ចូលឡាន ទើបចុះសួរនាំ ។ គាត់បានប្រាប់ថាគាត់ពិបាកចិត្តខ្លាំងណាស់មិនដឹងទៅវិញដោយរបៀបណាទេ គាត់បានប្រាប់បន្ថែមទៀតថានៅប្រទេសចិនគាត់ជាតារាថតរឿងមួយរូបដែរ តែដោយសារគាត់មកដើរលេងប្រទេសកម្ពុជា ត្រូវបានវង្វេង និង ត្រូវចោរឆក់កាបូបទូរស័ព្ទបាត់ទៀត ទើបមិនដឹងត្រូវទំនាក់ទំនងទៅអ្នកផ្ទះដោយវិធីណា តែមុននេះបន្តិចនាងខ្ញុំបានឱ្យគាត់ខ្ចីទូរស័ព្ទ ប្រើវីឆាតទំនាក់ទំនងទៅបងប្រុសជីដូនមួយគាត់ហើយសង្ឃឹមថាថ្ងៃស្អែកនឹងមានដំណឹងល្អចំពោះគាត់ តាមការគិតរបស់នាងខ្ញុំ គាត់មិនបានបែកថ្នាំទេ ព្រោះការចងចាំគាត់នៅល្អធម្មតា គាត់នៅចាំ ID វីឆាត និង លេខទូរស័ព្ទបងប្អូននៅប្រទេសចិនច្បាស់។
Read More »ជួយស៊ែរម្នាក់១ផង ! បាត់ក្មេងស្រីម្នាក់ទៀតហើយ ដោយសារជនមិនស្គាល់មុខ ចូលចាប់ដល់ក្នុងរបងផ្ទះ
មុននេះបន្តិចបើយោងទៅតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Yaya Koko បានធ្វើការបង្ហោះបែបនេះថា ៖ « នាងខ្ញុំបានបាត់កូនស្រីអាយុ2ឆ្នាំ5ខែ ដោយមានជនមិន ស្គាល់មុខ ចូលចាប់ដល់ក្នុងរបងផ្ទះ ស្ថិតនៅភូមិទ្វីខាងត្បូង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត នៅវេលាម៉ោង 3ៈ50នាទី នៅថ្ងៃទី26 ខែតុលា ឆ្នាំ2020 សូមសំណូមពរ អោយសមត្ថកិច្ច គ្រប់ស្ថាប័នជួយរកអោយនាងខ្ញុំផង រឺបើបងប្អូនណាបានឃើញសូមទំនាក់ទំនងមកលេខ 070477079 នាងខ្ញុំសូមអរគុណទុកជាមុន » ៕
Read More »សូមជួយត្រេកអរផង!! ទីបំផុត អ្នកស្រីទ្រី ដាណា បានជួយក្មេងកំសត់ម្នាក់នេះដោយឧបត្ថមខោអាវ ស្បែកជើង កាតាប សម្ភារៈសិក្សា និងគ្រឿងឧបភោគបរិភោគគ្រប់មុខ ហើយជូន ថវិកា ១លានរៀលទៀត
ប្រិយមិត្តជ្រាបហើយ អ្នកស្រី ទ្រី ដាណា ដែលជាបុគ្គលល្បីមួយរូបដែលមហាជនតែងតែសរសើរមិនដាច់ពីមាត់ព្រោះតែចិត្តបុណ្យ រវល់ការងារយ៉ាងណាក៏នៅតែឆ្លៀតពេលចុះធ្វើមនុស្សធម៍ចែកទាន់ទៅអ្នកក្រអត់ឃ្លាន នឹងជួយមនុស្សមិនរើសមុខតាមផ្លូវ ជាហូរហែរទាំងទឹកមុខញញឹម ព្រោះតែក្តីអាណិតនឹងយល់ពីអារម្មណ៍អ្នកអត់ អ្នកខ្វះខាត់នេះឯងទើបធ្វើ អោយអ្នកស្រី មានចិត្តចង់ធ្វើបុណ្យបែបនេះ។ជាក់ស្តែងដូចជាប្រទេសជាតិកំពុងតែជួបបញ្ហាគ្រោះទឹកជំនន់លិចលង់ផ្ទះសម្បែងគ្រប់ខេត្តក្រុង អ្នកស្រីទ្រីដាណា ចុះចែកអំណោយនឹងថវិការជូនដល់បងប្អូនរងគ្រោះ ជាហូហែរគ្មានថ្ងៃទំនេរ រហូតដល់ឈឺកោសខ្យល់ តែអ្នកស្រីនៅតែមានកំលាំងក្រោកដើម្បីចុះជួយប្រជាពលរដ្ឋបន្តមិនខ្លាចនឿយហត់ដូចដែល បាន ឃើញស្រាប់នៅសកម្មភាពដែលបានបង្ហោះលើផេករបស់អ្នកស្រី។ យ៉ាងណាមិញ ក្រោយពីឃើញក្មេងកំសត់ម្នាក់ដែលត្រូវគ្រួសារបោះបង់ទៅរៀនស្លៀកខោអាវរហែកកាកាតាបច្រកថងក្រលំបាកពេកទើបអ្នកស្រីទ្រីដាណា ប្រកាសស្វែងរករហូតដល់ថ្ងៃទី២៧ខែតុលាឆ្នាំ២០២០នេះអ្នកស្រីទ្រីដាណា ក៏បានចុះជួយក្មួយកំសត់នេះទាំងសភារៈ ថវិការនឹងស្បៀងមួយចំនួនទៀត ដោយអ្នកស្រីបានសរសេរបង្ហោះប្រាប់ថា៖ ស្រលាញ់ អាណិត រំភើបចិត្តនឹងការតស៊ូរបស់ប្អូនណាស់ ខ្ញុំចូលចិត្តអ្នកតស៊ូបែបនេះ ពេលមើលវីដេអូ ឃើញគាត់អត់ស្បែកជើង សៀវភៅច្រកថង់ អាវស ទៅជាឡើងពណ៍អស់ហើយ បើខោវិញពាក់ចងចង្កេះ តែប្អូននៅតស៊ូរៀន ចង់ទៅជួបផ្ដល់កម្លាំងចិត្តណាស់ តែមានភារកិច្ចជាប់រហូត។ យ៉ាងណា នាងខ្ញុំនៅតែផ្ដល់ជូនតាមក្រុមការងារ ជូយទិញខោអាវ ស្បែកជើង កាតាប សម្ភារៈសិក្សា និងគ្រឿងឧបភោគបរិភោគគ្រប់មុខ ហើយជូន ថវិកា ១លានរៀលទៀត ដើម្បីជាកម្លាំងចិត្តដល់ប្អូន គាត់នៅស្រុកសង្កែ …
Read More »ស្រៀវជំនួស! អ្នកស្រី ទ្រីដាណា ជិះទូកចែកអំណោយថាឱ្យទូកទៅជិត ជូនលុយខ្លះ មានណា គេហែលមកឃើញតែដៃ ខ្លាចក្មេងៗគ្រោះថ្នាក់….
ប្រិយមិត្តជ្រាបហើយ អ្នកស្រី ទ្រី ដាណា ដែលជាបុគ្គលល្បីមួយរូបដែលមហាជនតែងតែសរសើរមិនដាច់ពីមាត់ព្រោះតែចិត្តបុណ្យ រវល់ការងារយ៉ាងណាក៏នៅតែឆ្លៀតពេលចុះធ្វើមនុស្សធម៍ចែកទាន់ទៅអ្នកក្រអត់ឃ្លាន នឹងជួយមនុស្សមិនរើសមុខតាមផ្លូវ ជាហូរហែរទាំងទឹកមុខញញឹម ព្រោះតែក្តីអាណិតនឹងយល់ពីអារម្មណ៍អ្នកអត់ អ្នកខ្វះខាត់នេះឯងទើបធ្វើ អោយអ្នកស្រី មានចិត្តចង់ធ្វើបុណ្យបែបនេះ។ជាក់ស្តែងដូចជាប្រទេសជាតិកំពុងតែជួបបញ្ហាគ្រោះទឹកជំនន់លិចលង់ផ្ទះសម្បែងគ្រប់ខេត្តក្រុង អ្នកស្រីទ្រីដាណា ចុះចែកអំណោយនឹងថវិការជូនដល់បងប្អូនរងគ្រោះ ជាហូហែរគ្មានថ្ងៃទំនេរ រហូតដល់ឈឺកោសខ្យល់ តែអ្នកស្រីនៅតែមានកំលាំងក្រោកដើម្បីចុះជួយប្រជាពលរដ្ឋបន្តមិនខ្លាចនឿយហត់ដូចដែល បាន ឃើញស្រាប់នៅសកម្មភាពដែលបានបង្ហោះលើផេករបស់អ្នកស្រី។ យ៉ាងណាមិញអ្នកស្រីទ្រី ដាណា ៖ “ឃើញក្មេងៗ ដើរក្នុងទឹក ខ្ញុំនេះភ័យជំនួស ខ្លាចចំកន្លែងណាជ្រៅ មានគ្រោះថ្នាក់😥😥 ថាឱ្យទូកទៅជិត ជូនលុយខ្លះ មានណា គេហែលមកឃើញតែដៃ 😂😂😂 ចឹងបានថា ក្មេងៗនៅជនបទ ជំនាញពេញខ្លួនហើយបងប្អូនយើង គួរបង្រៀន កូនៗឱ្យចេះហែលទឹក ដើម្បីការពារជីវិតតាំងពីតូចៗ។ នេះជារឿងដែលអាណាព្យាបាលគ្រប់រូបត្រូវគិត និងត្រូវយកចិត្តទុកដាក់។ ទាយមើល៍ ចែដាណា ចេះហែលទឹកអត់?”៕
Read More »រឿងធំហើយ! អាចារ្យធំ ប្រតិកម្មខ្លាំងរឿង កក្តដាសុភ័ណ្ឌ ប្រហ៊េីន ហ៊ានយក ព្រះសង្ហារ នៃព្រះរាជាណាចក្រកម្ពុជា មកប្រេីបន្ទាបដល់ថ្នាក់នេះ? សូមអាជ្ញាធរ មេត្តាត្រួតពិនិត្យបទល្មេីសនេះ
មុននេះបន្តិចបើយោងតាមគណនីហ្វេសប៊ុក អាចារ្យធំ នគររាជ បានអោយសរសេរលើកឡើងថា៖តេីមនុស្សទាំង២ក្បាលនេះមកពីណា? ជាតិសាសន៍អ្វី? បានជាប្រហ៊េីន ហ៊ានយក ព្រះសង្ហារ នៃព្រះរាជាណាចក្រកម្ពុជា មកប្រេីបន្ទាបដល់ថ្នាក់នេះ? សូមអាជ្ញាធរ មេត្តាត្រួតពិនិត្យបទល្មេីសនេះ។ រូបព្រះសង្ហារនៃព្រះរាជាណាចក្រកម្ពុជាមានចំនុចសំខាន់៥យ៉ាងដួចជា៖ ពន្លឺពណ្ណរង្សីនៅលើគេ តំណាងអោយអរិយធម៍ខ្មែរដ៏រុងរឿង ត្រចះត្រចង់ ស្វេត្រឆ្ឆត្រទាំងពីរ តំណាងឲ្យព្រះមហាក្សត្រ និងព្រះមហាក្សត្រីយានី ជាអ្នកថែរក្សាអនុប្រជារាស្ត្រ។ ព្រះខណ័្ឌនៅពីក្រោមម្កុដរាជ្យ ជានិមិត្តរូបនៃអំណាច និងភាពយុត្តិធម៍សង្គម។ រាជសីហ៍ទាំងពីរ តំណាងអោយកំលាំងទ័ពរបស់ប្រជានុរាស្ត្រខ្មែរនៅជុំវិញព្រះរាជបល្ល័ង្ក។ ពាក្យ “ព្រះចៅក្រុងកម្ពុជា” តំណាងអោយអធិបតេយ្យភាពនៃព្រះរាជាណាចក្រកម្ពុជា៕
Read More »មានសង្ឃឹមហើយ! មុននេះថៅកែពេជ្រ ទ្រី ដាណា ប្រកាសជួយដល់ក្មេងប្រុសសិស្សសាលាកម្សត់ ទៅរៀនគ្មានស្បែកជើង សៀវភៅដាក់ថង់ ខោអាវរហែកកញ្ចាស់ ហើយត្រូវឪពុកម្តាយបោះបង់ទៀត…
ដូចប្រិយមិត្តបានជ្រាបមកហើយនៅជីវិតសិស្សសាលាម្នាក់នេះ ដែលធ្វើឲ្យមហាជនក្នុងបណ្តាញសង្គមអាណិតជាពន់ពេក ហើយក៏ដូចជាគ្រូរបស់សិស្សនេះ អាណិត ព្រោះបានមើលឃើញនៅ ការព្យាយាមមិនចុះចាញ់ ទោះគ្មានស្បែកជើង សៀវភៅដាក់ក្នុងថង់ ខោរហែកចង់នឹងចង្កេះ ក៏ស៊ូមករៀនដែរ។ ជាពិសេសនោះ លោកគ្រូមានគណនីហ្វេសបុកឈ្មោះ Sok Rithydouk បានបង្ហើយថា សិស្សម្នាក់នេះឪពុកម្តាយបោះបង់ចោល ហើយមានកូនសិស្សជាច្រេីនដែលលេាកគ្រូជួយ តែកូនធ្វេីអេាយគ្រូចងចាំកាលវ័យកុមារ លេាកគ្រូនិងជួយកូនអេាយរៀនដល់ចប់ និងផ្តល់កំលាំង៧០អេាយ រឹងមាំឡេីង លេាកគ្រូ និង ជំរុញកូនអេាយខំរៀន សេចក្តីល្អដែលគ្រូធ្វេី គឺ សំុតែសេចក្តីល្អ និងជួបតែ សេចក្តី ចំរេីន ចង់ប្រាប់ថាស្រលាញ់កូនណាស់ លេាកគ្រូមិនអាចបេាះបង់កូនបានឡេីយ។ ដោយលែកដោយមើលឃើញពីព្យាយាម និងមានវាសនាកម្សត់បែបនេះ នៅមុនបន្តិច ថៅកែពេជ្រ ទ្រី ដាណា ដែលជាបុគ្គលគំរូក្នុងសង្គមខ្មែរ តែងតែដឹងសុខទុក្ខរបស់ប្រជាពលរដ្ឋខ្វះខាត បានប្រកាសថានិងជួយដល់ក្មេងប្រុសកម្សត់ខាងលើ ដោយលោកស្រី បានប្រាប់ថា: ខ្ញុំនិងអោយក្រុមការងារទាក់ទងទៅ៕
Read More »Wow កុំចេះតែហ៊ាន! Lexus RX 300 ឆ្នាំ២០២០ ចិត្តធំទៅបុកគូថ Mercedez G63 ចុងក្រោយបានរងរបួសធ្ងន់ខ្លួនឯង
កាលពីយប់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ ដោយយោងតាមប្រភពព័ត៌មាន Fast News បានឲ្យដឹងអំពីករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តសេរីទំនេីប Lexus RX 300 ឆ្នាំ២០២០ បុកគូទរថយន្តសេរីទំនេីប Mercedez G63 ស្ថិតនៅតាមបណ្តោយផ្លូវព្រះមនីវង្សក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ តែមិនបណ្តាលអោយមានមនុស្សរងរបួ សធ្ងន់នោះទេគ្រាន់តែខូចខាតរថយន្តទាំងសងខាង គ្រាន់តែ Lexus RX 300 គឺមានការខូចខាតច្រើន ព្រោះក្រលាប់តែម្តង។ ក្រោយឃើញហេតុការណ៍នេះហើយ មហាជនក្នុងបណ្តាញសង្គម ក៏បានធ្វើការខមិនបែបនេះថា: ទំនេីបប៉ះ ទំនេីប គ្រាន់តែចង់សាកកំលាំងគ្នាតេី លទ្ធផល RX ចាញ់ដោយស្វាយប្រវត្តិ 🤣😂 – ដូចយកពងមាន់ទៅជល់នឹងថ្មអញ្ចឹង – បុក Mercedes G63 លុះត្រារថក្រោះអាចបានទៅរួច😹 – ទំនើបបុកទំនើប ងាយស្រួលនិយាយគ្នា😄 តែ ម្នាក់បាសជើងហ្នឹង ក្លាហានមេស បុកជាមួយដែក😁៕ប្រភពពី Fast news
Read More »ផ្ទុះការពេញចិត្តយ៉ាងខ្លាំង ក្រោយស្តាប់ ពូម៉ៅ ស្វាមី ថៅកែហាងពេជ្រ បកស្រាយមួយបទនេះ “ឆ្នាំនេះភ្លៀងជន់ធំ” ពិតជាពីរោះ និងកំសត់ណាស់ ដល់ថ្នាក់ហ្វេនៗ ពូម៉ៅ ចូល comment ព្រាត ថា…(មានវីដេអូ)
នាពេលថ្មីៗនេះ លោកស្រី ទ្រី ដាណា និងស្វាមី បានចំណាយថវិកាផ្ទាល់ខ្លួនយ៉ាងច្រើន ជាមួយអំណោយ បានយកទៅចែកជូនបងប្អូនប្រជាពលរដ្ឋ ដែលកំពុងតែរងគ្រោះដោយសារតែទឹកជំនន់ តាមតំបន់ផ្សេងៗ ដែលទង្វើរទំាងនេះកើតចេញពីក្តីអាណិត ចំពោះពុកម៉ែបងប្អូនដែលជួបរឿងបែបនេះ។ នៅមិនទាន់អស់ទេ លុះមកដល់ថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២០ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះទៀត លោក ហ៊ីង បញ្ញារិទ្ធ និងលោកស្រី ទ្រី ដាណា ឧបត្ថម្ភថវិកា ២ម៉ឺនដុល្លារ ជូនកាកបាទក្រហមកម្ពុជា សម្រាប់ជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ថែមទៀតផង។ នេះបើយោងតាមការបញ្ជាក់ពី ហ្វេសប៊ុកផេក កាកបាទក្រហមកម្ពុជា។ មួយវិញទៀត ជាការថ្លែងអំណរគុណ ដល់សប្បុរសជនទំាងឡាយ ដែលបានចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួន ក្នុងការជួយពុកម៉ែបងប្អូន ដែលកំពុងរងគ្រោះនេះ និងបងៗកងកម្លាំង គេឃើញ លោកស្រី ទ្រី ដាណា បានចេញបទចម្រៀងមូយបទ ក្រោមចំណងជើងថា “ឆ្នាំនេះភ្លៀងជន់ធំ” ដែលជាការនិពន្ធទំនុច្រៀងថ្មី ដោយ ហត្ថា …
Read More »